ព័ត៌មានជាតិ

លោក Wang Yi ថា ចិនចាត់ទុកក្រុមតាលីបង់ថាជាតួអង្គសំខាន់មួយក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន

ក្នុងជំនួបជាមួយប្រតិភូរបស់ក្រុមតាលីបង់កាលពីថ្ងៃទី២៨ កក្កដា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថា ចិនចាត់ទុកក្រុមតាលីបង់ថាជាតួអង្គសំខាន់មួយក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន។

ចិនមានជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង តែចិនសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងរួមសាមគ្គីគ្នា ដើម្បីកសាងអាហ្វហ្គានីស្ថានមួយដែលឯករាជ្យពិតប្រាកដ។

លោក Wang Yi ក៏សង្ឃឹមថា ក្រុមតាលីបង់នឹងបង្ក្រាបចលនាឥស្លាមទួរមេនីស្ថានខាងកើត ដែលជាក្រុមភេរវកម្មកំពុងធ្វើប្រតិបត្តិការនៅតំបន់មួយចំនួនក្បែរ និងក្នុងខេត្តស៊ីនជាំង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ចិន។

ខាងតាលីបង់ក៏ធានាចិនវិញថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមណាមួយធ្វើសកម្មភាពនៅទឹកដីអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹងចិនឡើយ។

ប្រភព៖ Reuters

មតិយោបល់