ព័ត៌មានជាតិ

ក្រុមហ៊ុន Pfizer៖ បង្ហាញថា វ៉ាក់សាំងដូសទី៣ អាចបង្កើតអង្គបដិប្រាណប្រឆាំងនឹងវ៉ារ្យ៉ង់ Delta ខ្ពស់ជាងមុន ៥ដង

នៅថ្ងៃទី២៩ កក្កដា ការព្យាករណ៍នៃការលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមហ៊ុន Pfizer ក្នុងឆ្នាំ២០២១នេះ បានកើនដល់ ២៩% ស្មើនឹងទំហំទឹកប្រាក់ ៣៣.៥ពាន់លានដុល្លារ ដោយរំពឹងថានឹងមានតម្រូវការវ៉ាក់សាំងដូសទី៣បន្ថែមទៀត។

ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសទី៣ អាចបង្កើតអង្គបដិប្រាណប្រឆាំងនឹងវ៉ារ្យ៉ង់ Delta ខ្ពស់ជាងមុន ៥ដងសំរាប់មនុស្សវ័យក្មេង និង ១១ដងសំរាប់មនុស្សចាស់ បើធៀបទៅនឹងសមត្ថភាពវ៉ាក់សាំងតែ ២ដូស។

Pfizer គ្រោងនឹងស្នើសុំឱ្យមានការចាក់ដូសទី៣ ដើម្បីប្រឆាំងនឹងវ៉ារ្យ៉ង់ Delta នៅខែសីហាខាងមុខនេះ។

ប្រភព៖ Reuters

មតិយោបល់