ភ្នំពេញៈ លោក អ៊ុ សំអាន ត្រូវបានកមន្ត្រីសមត្ថកិច្ចនាំខ្លួនមកដល់បន្ទប់សាលាឧទ្ធរណ៍នាវេលាម៉ោង៨នឹង២០នាទីថ្ងៃទី១៧ឧសភានេះ ដើម្បីបើកសវនាការលើសំណើរសុំនៅក្រៅឃុំ។
សវនាការនេះ ដឹកនាំដោយលោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សួស សំអាត និង ងួន អ៊ីម ជាសមាជិក ព្រមទាំងលោក ង៉ែត សារ៉ាត ជាតំណាងមហាអយ្យការ។
សូមជំរាបថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ សម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោក អ៊ុ សំអាន ។
លោក អ៊ុ សំអាន សមាជិករបស់គណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់មករដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្ត គណបក្សប្រឆាំងរូបនេះ។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា៕
https://youtu.be/LYbzgAK08LU
មតិយោបល់