បរទេស៖ The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបតោខៀវ Chelsea នៅតែបន្តចិញ្ចឹមចិត្តក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិកឆ្នើម Romelu Lukaku មករួមក្លឹបនៅឡើយទេសម្រាប់រដូវក្តៅនេះ។
ប្រភពដដែលបានសរសេរទៀតថាមកដល់ពេលនេះក្លឹបតោខៀវ Chelsea បានព្យាយាមក្នុងការបញ្ចុះបញ្ចូលក្លឹប Inter Milan ដើម្បីឲ្យលក់កីឡាករខ្សែប្រយុទ្ធមាឌធំរូបនេះតាមរយៈសំណើរដ៏ធំមួយ។
Chelsea ជឿជាក់ថាក្នុងពេលដែល Inter Milan កំពុងជួបវិបត្តិហិរញ្ញវត្ថុបែបនេះវាគ្មានជម្រើសផ្សេងក្រៅតែពីការស្តាប់យកសំណើរឡើយដើម្បីអាចឲ្យ Lukaku អាចចាកចេញបាន។
គួរឲ្យដឹងដែរថា Chelsea ទើបតែបានលក់ Olivier Giroud ចេញទៅឲ្យ AC Milan ខណៈដែលក្លឹបអ្នកមានលុយមួយនេះក៏កំពុងតាមចែចង់ Haaland ព្រមទាំង Kane ផងប៉ុន្តែសង្ឃឹមតិចណាស់ថានឹងអាចនាំយកកីឡាករណាម្នាក់ក្នុងចំណោម២នាក់នេះដូចនេះ Lukaku គឺជាជម្រើសចុងក្រោយមួយផ្សេងទៀត៕
មតិយោបល់