ព័ត៌មានជាតិ

វិធីបញ្ឈប់ការឈឺចាប់ ក្នុងទ្វារមាសពេលមករដូវ

 

ស្រ្តីជាច្រើនតែងមានការឈឺចាប់នៅទ្វារមាសក្នុងពេលមករដូវ។ ការឈឺចាប់នេះក៏ជាអាការៈមួយដែលអ្នកត្រូវការថែរក្សាអនាម័យខ្លួនឯងឲ្យបានល្អជារៀងរាល់ខែដែរ។ ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗ ដែលអ្នកអាចធ្វើបាន ដើម្បីបញ្ឈប់ការឈឺចាប់ក្នុងទ្វារមាសក្នុងកាលៈទេសៈបែបនេះ៖

១៖ ចៀសវាងសកម្មភាព ដែលធ្វើឲ្យឈឺកាន់តែខ្លាំង

សកម្មភាពរួមភេទអាចជាការប្រឈមមុខមួយ ដោយសារតែវានឹងបង្កើនចំនួនការកកិតលើទ្វារមាសដែលឈឺស្រាប់ ដូច្នេះចូររួមភេទក្នុងពេលដែលអ្នកមានអារម្មណ៍ល្អបានហើយ។ សកម្មភាពដែលបង្កើនការកកិតក្នុងទ្វារមាសដែលអ្នកគួរតែចៀសវាងនោះមានដូចជា ការជិះកង់ ការអង្គុយរយៈពេលយូរ ឬអ្វីៗដែលនាំឲ្យប៉ះពាល់ដល់ទ្វារមាស។

២៖ ស្អំទឹកក្តៅនៅពោះ និងភ្លៅផ្នែកខាងក្នុង

ដបដាក់ទឹកក្តៅឧណ្ហៗអាចស្រួលទិញទេនៅតាមផ្សារធម្មតាៗ។ យកល្អគួរតែដាក់វាស្អំនៅលើផ្នែកដែលឈឺបំផុតនៃរាងកាយ។ ចូរកុំដាក់ស្អំរហូតដល់គេងលក់ឲ្យសោះ។ ភាពក្តៅនឹងបន្ថយការឈឺចាប់បានយ៉ាងល្អ។

៣៖ ចូរសម្រាកនៅពេលមានអារម្មណ៍ថាអស់កម្លាំង

ចូរសម្រាកនៅលើគ្រែឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ជាពិសេសនៅពេលដែលការឈឺចាប់នៅស្ថិតក្នុងស្ថានភាពខ្លាំងក្លា។ បើសិនជាអ្នកត្រូវធ្វើការ ឬទៅសាលា អ្នកអាចផ្អាកមួយថ្ងៃសិន តែក៏ត្រូវចៀសវាងសកម្មភាពណាដែលប្រើកម្លាំងខ្លាំង និងស្រ្តេស។

៤៖ ចូរចៀសវាងអាហារដែលបង្កការរលាកដល់ក្រពះ

ការញ៉ាំអាហារតិចៗដែលមានគ្រាប់ធញ្ញជាតិ បន្លែ និងកាបូអ៊ីដ្រាត ខណៈពេលដែលចៀសវាងគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន ជាតិផ្អែមច្រើន នឹងជួយការពារការរលាកពោះវៀនបានក្នុងពេលមករដូវ។ រឿងនេះនឹងជួយបន្ថយការរលាកកាន់តែខ្លាំងនៅលើទ្វារមាសដែរ។

មតិយោបល់