(Reuters) - កាលពីថ្ងៃពុធ ប្រទេសម៉ិកស៊ិកបានប្តឹងក្រុមហ៊ុនផលិតកាំភ្លើងជាច្រើនទៅកាន់តុលាការសហព័ន្ធសហរដ្ឋអាមេរិក ដោយចោទប្រកាន់ក្រុមហ៊ុនទាំងនោះពីបទធ្វើអាជីវកម្មគ្មានច្បាប់ដែលផ្តល់នូវអ្វីដែលគេហៅថា “ជួញដូរ” អាវុធខុសច្បាប់ទៅឱ្យក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកដែលបណ្តាលឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់។
ពាក្យបណ្តឹងនេះចោទប្រកាន់ក្រុមហ៊ុន Smith & Wesson ក្រុមហ៊ុន Barrett Firearms ក្រុមហ៊ុន Colt’s Manufacturing Company ក្រុមហ៊ុន Glock Inc ក្រុមហ៊ុន Sturm, Ruger & Co និងក្រុមហ៊ុនផ្សេងទៀតពីបទធ្វើអាជីវកម្មគ្មានច្បាប់ និងជួញដូរអាវុធខុសច្បាប់ទៅកាន់ប្រទេសម៉ិកស៊ិក។
ពាក្យបណ្តឹងនេះនិយាយថាអាវុធដែលបានចូលទៅក្នុងប្រទេសម៉ិកស៊ិកត្រូវបានប្រើប្រាស់ក្នុងការបាញ់ប្រហារដ៏ឃោរឃៅ មានដូចជា មានកាំភ្លើងខ្លីម៉ាក Colt’s .38-caliber និងម៉ាក “Emiliano Zapata 1911″ ត្រូវបានឆ្លាក់ដោយរូបភាពរបស់បដិវត្តន៍ម៉ិកស៊ិក និងជានិមិត្តសញ្ញាបញ្ជាក់ពីឋានៈដែលក្រុមជួញដូរគ្រឿងញៀនចង់បាន។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Marcelo Ebrard បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអំពីពាក្យបណ្តឹងដែលបានដាក់នៅតុលាការស្រុកសហរដ្ឋអាមេរិកសម្រាប់ស្រុកនៃរដ្ឋ Massachusetts ថា“ តើជាគោលបំណងអ្វី? ដែលក្រុមហ៊ុនជាច្រើនដែលត្រូវចោទសួរត្រូវផ្តល់សំណងដល់រដ្ឋាភិបាលម៉ិកស៊ិកចំពោះការខូចខាតដែលបណ្តាលមកពីការធ្វេសប្រហែសរបស់ក្រុមហ៊ុនទាំងនោះ”។
ពាក្យបណ្តឹងនេះគឺជាជំហានដ៏ក្លាហានបំផុតមួយដែលមិនធ្លាប់មាន ដោយប្រទេសម៉ិកស៊ិកដាក់សម្ពាធលើឧស្សាហកម្មអាវុធសហរដ្ឋអាមេរិក ដែលមេដឹកនាំម៉ិកស៊ិកបានស្តីបន្ទោសចំពោះការបង្កអំពើហឹង្សាដោយក្រុមក្មេងទំនើងអស់ជាច្រើនឆ្នាំមកហើយ ។
លោក Ebrard បាននិយាយថា ក្រុមហ៊ុនទាំងនោះចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្មគ្មានច្បាប់របស់ពួកគេ ដោយកត់សម្គាល់ថា តុលាការនឹងសម្រេច ថាតើមានការខូចខាតអ្វីខ្លះដែលត្រូវបានផ្តល់ជាសំណង។ លោកបាននិយាយបន្ទាប់ពីមន្ត្រីម៉ិកស៊ិកបានប្រាប់អ្នកយកព័ត៌មានថា ពាក្យបណ្តឹងនេះទាមទារប្រាក់សំណងជម្ងឺចិត្តប្រមាណ ១០ពាន់លានដុល្លារ ៕
មតិយោបល់