បន្ទាយមានជ័យ:ប្រភពពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងនៅមុននេះបន្តិចថា ACU បាននាំខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ឈ្មោះ ហង្ស សាមឿន ករណីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការទាមទារលុយក្រោមតុពីប្រជាពលរដ្ឋ។
ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នលោក ហង្ស សាមឿន ត្រូវបានបញ្ជូនទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយនៅភ្នំពេញហើយ ដើម្បីសាកសួរបន្ថែម។
ប្រសិនបើមានព័ត៌មានវិវឌ្ឍថ្មីយ៉ាងណានោះ Post News នឹងជម្រាបជូនបន្ថែមនាពេលក្រោយ៕
មតិយោបល់