(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បាននិយាយថាវ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាព៩៣ភាគរយ ក្នុងរយៈពេលពី៤ ទៅ៦ខែ បន្ទាប់ពីការចាក់ដូសទី២។
នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បានគូសបញ្ជាក់ថាប្រសិទ្ធភាពវ៉ាក់សាំងរបស់យើងនៅឋេរត្រឹម ៩៣ភាគរយ ក្នុងរយៈពេលពី៤ ទៅ៦ខែ…ហើយនេះជាប្រសិទ្ធភាពដ៏អស្ចារ្យដែលនឹង ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរាប់រយលាននាក់ដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មកទល់នឹងពេលនេះ។ លោកបន្តថាទិន្នន័យនេះបានបង្ហាញពីការថយចុះប្រសិទ្ធភាពតិចតួចបំផុត បើធៀបទៅនឹងប្រសិទ្ធភាព៩៤ភាគរយត្រូវបានរាយការណ៍ នៅក្នុងការធ្វើតេស្ដលើមនុស្ស។
វ៉ាក់សាំង Pfizer-BioNTech ដែលជាប្រភេទវ៉ាក់សាំងផលិតតាមបច្ចេកវិទ្យា mRNA ដូចវ៉ាក់សាំង Moderna ដែរនោះត្រូវបានគេរាយការណ៍ថាបានថយចុះប្រសិទ្ធភាព ៦ភាគរយ រៀងរាល់រយៈពេលពីខែ ហើយបានធ្លាក់ចុះមកនៅត្រឹម៨៤ភាគរយ ក្នុងរយៈពេល៦ខែ ក្រោយការចាក់ដូសទី២៕
ប្រភព៖ Reuters
មតិយោបល់