ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ម៉ោង២១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ។ ជនរងគ្រោះឈ្មោះ ង៉ែត សុភ័ណ្ឌ ភេទស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១-ឈ្មោះ ជុំ ដារ៉ា ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
២-ឈ្មោះ រឿន ណាំធៀវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

វត្ថុតាងដកហូត៖ ម៉ូតូ១គ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕

មតិយោបល់