ដោយសារមានការព្រួយបារម្ភពីការឆ្លងរាលដាលវីរុសបំប្លែងថ្មី Delta ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា ថៃ ដោយយកសប្តាហ៍ទី ២ អាចថា ខានស្អែក ឬខានស្អែក ១ ហើយចាប់អនុវត្តចាក់ដូសទី៣ អោយផ្នែកជួរមុខតាមព្រំដែនកម្ពុជា ថៃ ទាំងអស់ ដែលនៅតំបន់ទទួលសេវា ព្រោះបងប្អូនទាំងនេះ នឹងទទួលហានិភ័យ បន្ទាប់ពីបងប្អូនរាប់ពាន់នាក់ វិលត្រឡប់មកពីប្រទេសថៃ ឬអាចឡើងលើសពីហ្នឹងទៅទៀត ហើយបងប្អូននៅព្រំដែន នឹងទទួលការលំបាក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ៗថាត្រូវដឹកបន្ទាន់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ សូមធ្វើការងារនេះបន្ទាន់បំផុត នឹងធ្វើឲ្យបាន ព្រោះយើងមានវ៉ាក់សាំង AstraZeneca នៅក្នុងដៃហើយ។
✍️សារសំឡេងពិសេសម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១
មតិយោបល់