ព្រះសីហនុៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស នៅបុរីមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន០១គ្រឿង, ស្បែកជើង ចំនួន ០១គូរ, មួកប៉ារ៉ា ចំនួន ០១, អាវពណ៌គគីរ ចំនួន ០១ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ៕
មតិយោបល់