ស្វាយរៀងៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង កន្លែងលក់ទំនិញ ម៉ាត និងឱសថស្ថាននានា នៅក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង។ ជាលទ្ធផលមន្ត្រីជំនាញបាន រកឃើញ និងដកហូត អាល់កុលក្លែងក្លាយ(មេតាណុល)ចំនួន ៤៥លីត្រ និងពពុះសណ្តែកផ្ទុកសារធាតុគីមីចំនួន ២គីឡូក្រាម យកមកកម្ទេចចោលតាមនីតិវិធី៕
មតិយោបល់