(Reuters) – នៅក្នុងសប្តាហ៍ដំបូងដែលប្រធានាធិបតីលោក Pedro Castillo កាន់អំណាច រដ្ឋបាលឆ្វេងនិយមថ្មីរបស់ប្រទេស Peru បានពង្រីកយ៉ាងឆាប់រហ័សនូវមិត្តភាពជាមួយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេសAndean និងជាអ្នកទិញទង់ដែងដ៏សំខាន់ ដែលជាប្រភពសំខាន់មួយនៃចំណូលពន្ធ ។
ប្រភពពីរដ្ឋាភិបាលបានប្រាប់រ៉យទ័រថា ចាប់តាំងពីប្រធានាធិបតីលោក Castillo ចូលកាន់តំណែងនៅថ្ងៃទី២៨ ខែកក្កដា មន្រ្តីរដ្ឋបាលបានជួបជាមួយឯកអគ្គរដ្ឋទូតចិន និងនាយកប្រតិបត្តិរ៉ែចិនដើម្បីពិភាក្សាមិនត្រឹមតែគោលនយោបាយសម្រាប់ឧស្សាហកម្មប៉ុណ្ណោះទេ ថែមទាំងដើម្បីពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីមុនដែលបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ ២០០៩ ។
អ្នកវិភាគបាននិយាយថាប្រធានាធិបតីលោក Castillo បានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំប្រទេស Peru ដើរទៅខាងឆ្វេងបន្ទាប់ពីរដ្ឋបាលកណ្តាល និងស្តាំនិយម ហើយការរក្សាទំនាក់ទំនងល្អជាមួយចិនគឺជាអាទិភាពរបស់មេដឹកនាំនានារបស់Peru នាពេលបច្ចុប្បន្ននេះ ។
លោក Jorge Heine សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Boston និងជាអតីតឯកអគ្គរដ្ឋទូតChile ប្រចាំប្រទេសចិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ការធ្វើបែបនេះមិនមានចរិតមនោគមវិជ្ជាទេ ប៉ុន្តែគឺជាចរិតលក្ខណៈជាក់ស្តែង” ។
ក្រៅពីចិន Peru ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិកដែរ ហើយត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តរបស់អាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយ ។
គោលនយោបាយពន្ធលើរ៉ែនឹងមានសារៈសំខាន់ចំពោះប្រទេសចិនដែលក្រុមហ៊ុនរបស់ពួកគេគឺជាអ្នកធ្វើអាជីវកម្មរ៉ែស្ពាន់ដ៏សំខាន់នៅក្នុងប្រទេស Peru ដែលជាប្រទេសដែលផលិតលោហៈលំដាប់ថ្នាក់លេខពីរ របស់ពិភពលោក ។
មតិយោបល់