ព្រឹត្តិការណ៍នេះ កើតឡើងបន្ទាប់ពី បុរសខ្លាំងកូរ៉េខាងជើង លោកប្រមុខរដ្ឋ គីម ជុងអ៊ុន បានទទួលស្គាល់ពីខែមិថុនា ថា ស្រុកកំណើតកូរ៉េខាងជើងរបស់លោក កំពុងជួបស្ថានភាពលំបាកខ្លាំង ខាងស្បៀងអាហារ។
អង្គការសហប្រជាជាតិ ក៏ធ្លាប់បានប្រកាសថា ប្រទេសកូរ៉េខាងជើង ប្រឈមនឹងវិបត្តិខ្វះចំណីអាហារ ហើយខូចខាតស្បៀង ប្រមាណ ៨៦ម៉ឺនតោន នៅឆ្នាំ២០២១នេះ។ ក្នុងខែកក្កដាកន្លងទៅ ទីភ្នាក់ងារទទួលបន្ទុកខាងស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ ព្យាករណ៍ថា កូរ៉េខាងជើង អាចនឹងជួបគ្រោះលំបាកខ្លាំង នៅអំលុងចន្លោះខែសីហា និងតុលា។
រដ្ឋកុម្មុនីស្តកូរ៉េខាងជើង ព្រោះតែប្រឹង ពឹតតែផ្តោតលើពីរឿងសាកល្បងកម្លាំងយោធានិងផលិតអាវុធបរមាណូខ្លាំងពេក គឺត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមអន្តរជាតិ ដែលហាមឃាត់ការធ្វើពាណិជ្ជកម្ម ជាយូរខែឆ្នាំមកហើយ។ ជួនចំពេលបិទទ្វារប្រទេសព្រោះតែមេរោគកូវីដ១៩ថែមទៀត គឺរឹងរឹតធ្វើឲ្យប្រជាជនកាន់តែខើចស្បៀង។
ប្រទេសកូរ៉េខាងជើង ធ្លាប់ស្គាល់គ្រោះទុរ្ភិក្ស អត់ឃ្លាន អំលុងទសវត្សរ៍១៩៩០ ដែលបណ្តាលឲ្យស្លាប់មនុស្សរាប់ពាន់នាក់ បន្ទាប់ពីមានការកាត់បន្ថយជំនួយពីក្រុងម៉ូស្កូ ក្រោយការដួលរំលំសហភាពសូវៀត៕
មតិយោបល់