ការវិនិយោគរបស់ចិនក្នុងការរុករកធនធានធម្មជាតិប្រេង និងឧស្ម័ន ត្រូវបានគេរំពឹងទុកថានឹងចំណាយអស់ប្រមាណជាង ៨០ពាន់លានយន់ ស្មើនឹង ១៣,០៧ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៣។ នេះបើយោងតាមក្រសួងដីធ្លី និងធនធាន។ ការវិនិយោគបែបនេះបានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ខណៈដែលប្រទេសចិនចង់ធ្វើការកាត់បន្ថយទៅលើការពឹងអាស្រ័យលើការនាំចូល និងការធានាបាននូវសន្ដិសុខនៃការផ្គត់ផ្គង់ថាមពល។ តួលេខរបស់ក្រសួងដីធ្លី និងធនធានបានបង្ហាញឲ្យដឹងថាប្រាក់ចំណាយលើការរុករកប្រេង និងឧស្ម័នបានកើនឡើងពី ១៩ពាន់លានយន់នៅក្នុងឆ្នាំ ២០០២ រហូតដល់ ៦៧,៣ពាន់លានយន់ក្នុងឆ្នាំ…
មតិយោបល់