ព័ត៌មានជាតិ

រថយន្តបុកគោយន្តកន្រ្តៃយ៍បណ្ដាលក្មេង២ឆ្នាំ និងបុរសម្នាក់របួសធ្ងន់ស្រាល នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទីយប់ តាមកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគោយន្តកន្ត្រៃយ៍ បណ្ដាលឲ្យរបួសធ្ងន់ស្រាល។

រថយន្ដបង្កម៉ាក កាមរី ពណ៌ប្រផេះ ស្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)បានបុក
គោយន្តកន្ត្រៃយ៍ឈប់លើជាយផ្លូវ បើកបរដោយឈ្មោះ អ៊ីម រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃស្នួល ឃុំរនត: ស្រុករវៀង ខេត្តព្រះវិហារ (របួសធ្ងន់) អ្នករួមដំណើរឈ្មោះ លះ លីតា ភេទស្រី អាយុ ០២ឆ្នាំនៅភូមិឃុំជាមួយគ្នា(របួសស្រាល) ។

មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបររថយន្ដបើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់