បរទេស៖ កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសឈុតធំ Harry Kane ត្រូវបានគេរំពឹងទុកថានឹងអាចបង្ហាញខ្លួនលេងឲ្យ Spurs ក្នុងការប្រកួតប៉ះជាមួយនឹង Man City នៅថ្ងៃអាទិត្យនេះទោះបីជាមិនបានបង្ហាញខ្លួនហ្វឹកហាត់នាពេលកន្លងមកក្តី។
តាមការបញ្ជាក់អះអាងដោយលោកគ្រូបង្វឹក Nuno Espirito Santo ដែលបានបញ្ជាក់ថា Kane នឹងអាចចូលរួមការប្រកួតនេះនៅទឹកដី Etihad ក្នុងការប្រកួតបើករដូវកាលដំបូង។
គួរឲ្យដឹងដែរថា Kane គឺតែងតែមានបំណងចង់ចាកចេញនិងចូលរួមជាមួយនឹងក្លឹប Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ផងដែរប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ននេះស្ថានភាពហាក់ដូចជាលំបាកបន្តិចដោយសារតែ Spurs មិនចង់លក់ Kane ក្នុងតម្លៃទាបឡើយខណៈដែល Man City ទើបតែចំណាយលុយជាង១០០លានផោននាំយក Jack Grealish ទៅហើយនោះ៕
មតិយោបល់