ព័ត៌មានជាតិ

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី០៤ ខែសីហា

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍កម្ពស់ទឹកជំនន់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ។

ព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃ ដែលមានបង្ហាញពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ រួមមាន ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-ចតុមុខ ទន្លេបាសាក់-កោះខែល ទន្លេសាប-ព្រែកក្ដាម និងស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹងត្រែង។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃនេះ ក៏បានព្យាករណ៍ពីកម្ពស់ទឹកទន្លេ នៅតាមបណ្ដាស្ថានីយ ជលសាស្ត្រទាំង៧ ចាប់ពីថ្ងៃទី០៤ ខែសីហា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ផងដែរ៕

photo_2016-08-04_07-58-39

មតិយោបល់