ព័ត៌មានជាតិ

ពិនិត្យរាងកាយរបស់អ្នក.! ថាតើគួរញ៉ាំវីតាមីននៅពេលណា?

 

 

វីតាមីន គឺជា សារធាតុ Organic ដែលចាំបាច់សម្រាប់រាងកាយ វីតាមីនជួយឱ្យការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗរបស់រាង​កាយធ្វើការបានដោយត្រឹមត្រូវ និងជួយឱ្យជីវិតដំណើរការទៅបាន បើខ្វះវីតាមីន និងសារធាតុរ៉ែ រាងកាយនឹងឈប់ធ្វើការ។ វីតាមីនប្រភេទខ្លះ រាងកាយអាចច្នៃប្រឌិតឡើងដោយខ្លួនឯងបាន តែយ៉ាងណាក៏ដោយ ក៏យើងត្រូវតែទទួលបានពីខាងក្រៅមកដែរ អ្នកវិភាគខាងគីមីបានតាំងចំណុចសង្កេតថា នៅពេលខ្វះវីតាមីន និងសារធាតុរ៉ែ រាងកាយរបស់មនុស្សនឹងបង្ហាញសញ្ញាដាស់តឿនជាមុនតាមរយៈភាពខុសប្រក្រតីដែលយើងអាចសង្កេតឃើញបាននៅលើអវយវៈផ្សេងៗ ដូចជា កែវភ្នែក ស្បែក ក្រចក និងមាត់ ដូច្នេះហើយទើប​យើងអាចពិនិត្យដឹងថារាងកាយខ្វះវីតាមីន ឬអត់តាមរយៈភាពខុសប្រក្រតីនៅតាមអវយវៈផ្សេងៗដូចខាងក្រោម ៖

 

កែវភ្នែក

កែវភ្នែកគឺជាអវយវៈសំខាន់ដែលជួយឱ្យយើងមើលឃើញ នៅពេលរាងកាយខ្វះវីតាមីនណាមួយនឹងធ្វើឱ្យការធ្វើការងាររបស់ភ្នែកខ្វះចន្លោះ ដែលនៅក្នុងលទ្ធផលការស្រាវជ្រាវវិភាគខាងវេជ្ជសាស្រ្តបានរកឃើញថា វីតាមីនក្រុម អ៊ែនទីអុកស៊ីឌែនត៍(Antioxidant Vitamins) ដូចជា វីតាមីន A C និង E មានសម្ព័ន្ធភាពជាមួយកែវភ្នែក គឺជួយថែបំប៉នកោសិកា និងសាច់ដុំនៅក្នុងកែវ​ភ្នែកបាន និងពេលរាងកាយខ្វះវីតាមីន កែវភ្នែកនឹងមានអាការខុសប្រក្រតីដូចខាងក្រោមនេះ ៖

អាការ ខ្វះវីតាមីន

ស្រវាំងភ្នែក ​ B1 , B2 , B12 និង C

ភ្នែកស្ងួត A

មើលមិនឃើញក្នុងទីងងឹត A

សរសៃឈាមតូចៗបែកនៅក្នុងប្រស្រីភ្នែកស B2

ភ្នែកចាញ់ពន្លឺថ្ងៃច័ន្ទ A , B2

ភ្នែកមីញ៉ូបខ្លី(មើលឃើញជិត) C , E និង D

ស្បែក

ស្បែកជាអវយវៈដែលធំបំផុតនៅលើរាងកាយដែលហ៊ុមស្រោបរាងកាយរបស់យើង ទើបប្រៀបដូចអេក្រង់ខ្នាតធំមួយដែល​ឆ្លុះបញ្ចាំងពីសុខភាពផ្នែកខាងក្នុងតាមរយៈសាច់ស្បែកដែលស្រស់ថ្លា។ វីតាមីនដែលមានភាពសំខាន់ចំពោះស្បែកនៅតែជាវីតាមីនក្នុងក្រុម អ៊ែនទីអុកស៊ីឌែនត៍ (Antioxidant Vitamins) វីតាមីន ,C , E , B6 , B12 អាស៊ីតហ្វូលិក និងវីតាមីន A គឺជាវីតាមីនដែល​ឃើញមាននៅក្នុងអាហារទូទៅ និងក្នុងមុលទីវីតាមីន(Multivitamins)ដែលមានលក់នៅតាមឱសថស្ថាន និងអាហារបំប៉ន។ តួនាទីចម្បងនោះគឺ ការទៅបំផ្លាញអនុមូលឥស្សរៈដែលកើតឡើង ការពារកោសិកាស្បែកមិនឱ្យត្រូវបំផ្លាញ ឬយារជ្រីវជ្រួញមុនអាយុ ដែលគេនាំគ្នាជឿថា ជួយពន្យឺតភាពចាស់ជរារបស់រាងកាយតាមផ្នែកផ្សេងៗបាន។ យើងនាំគ្នាមកមើលថា តើបញ្ហាស្បែកលក្ខណៈណា

ដែលបង្ហាញថាខ្វះវីតាមីនអ្វីខ្លះ ៖

អាការ ខ្វះវីតាមីន

កើតមុន A , B2 , B6 , C និងសង្កសី (Zinc)

ឡើងពងបែក E

ស្បែកស្ងួត A និង C

ស្បែកឡើងខ្លាញ់ B2

ស្បែកស្លេកស្លាំង B6 អាស៊ីតហ្វូលិក និងជាតិដែក

មានឡើងស្លាកស្នាម C , E និង D

មានប្រតិកម្មជាមួយសត្វទិចខាំ

ស្បែកឡើងស្នាមអុចពណ៌ស្វាយ

ឬខ្មៅ C និង B2

សក់ និងក្រចក

សក់ និងក្រចក គឺជាផ្នែកមួយរបស់ស្បែក តែជាស្រទាប់ស្បែកដែលស្លាប់ទៅហើយ និងគ្មានសរសៃប្រសាទមកចិញ្ចឹម ទើបអាចកាត់ចេញបាន។ វីតាមីន និងសារធាតុរ៉ែដែលមានភាពសំខាន់ចំពោះសរសៃសក់ និងក្រចកចម្បងៗនោះគឺ សារធាតុរ៉ែសង្កសីព្រោះជួយក្នុងការសាងកោសិកាថ្មី ជួសជុលសរសៃសក់ និងក្រចកដែលទន់ខ្សោយ រួមទាំងគ្រប់គ្រងការធ្វើការងាររបស់ក្រពេញខ្លាញ់លើស្បែកក្បាល។ នៅពេលរាងកាយខ្វះវីតាមីន និងសារធាតុរ៉ែ យើងអាចមើលឃើញភាពខុសប្រក្រតីរបស់សរសៃសក់ និងក្រចក

បានដូខាងក្រោមនេះ ៖

អាការ ខ្វះវីតាមីន

ឡើងអង្គែរ B2 , B6 , និងសង្កសី

សក់ស្ងួត A និងសង្កសី

សក់ជ្រុះ B6 និងសង្កសី

សក់ឡើងប្រេង B2

ចុងក្រចកឡើងផ្កា C និងអាស៊ីត ហ្វូលិក

មានឡើងផ្កា-សៗលើក្រចក B6 និងសង្កសី

ក្រចករបក A , C និងកាល់ស្យូម

 

បានដឹងបែបនេះហើយ សូមប្រីយមិត្តអ្នកអានសាកល្បងងាកមកពិនិត្យមើលរាងកាយរបស់យើងបន្តិចទៅមើល៍ បើយើងដឹងទាន់អាការទាំងនេះបានមុននោះ យើងនឹងអាចមើលថែទាំរាងកាយខ្លួនឯងបានទាន់ពេលវេលាមិនខាន៕

 

មតិយោបល់