បរទេស៖ កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យទីបំផុតបានសម្រេចចិត្តក្នុងការជ្រើសរើសយកក្លឹបថ្មី PSG ហើយដើម្បីអាចបន្តអាជីពរបស់គាត់បន្ទាប់ពីការព្យាយាមបន្តកុងត្រានៅ Barcelona ត្រូវបានបរាជ័យ។
រយៈពេល២១ឆ្នាំនៅទឹកដី Camp Nou ត្រូវបានបញ្ចប់ទៅកីឡាករវ័យ៣៤ឆ្នាំរូបនេះបានធ្វើឲ្យពិភពលោកបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលយល់ព្រមសម្រេចចិត្តមកចូលរួមនៅក្លឹបបារាំង PSG ជំនួសវិញ។
២រដូវកាលនៅទឹកដី Parc des Princes នេះ Messi ក៏នឹងមានជម្រើសក្នុងការបន្តកុងត្រាបន្ថែម១ឆ្នាំទៀតផងដែរហើយតាមរបាយការណ៍អះអាងថាកីឡាកររូបនេះនឹងអាចទទួលបានប្រាក់កម្រៃរហូតទៅដល់៣០លានផោនក្នុងមួយឆ្នាំដោយក្នុងនោះគាត់នឹងពាក់អាវលេខ៣០ប៉ុណ្ណោះពេលនៅបារាំង៕
មតិយោបល់