ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីផ្ទុះធុងហ្គាស ដែលបុរសម្នាក់កំពុងជិះឌុប បណ្តាលឲ្យឆេះខ្លួនអ្នកជិះម៉ូតូ រងរបួសមនុស្ស៧នាក់យ៉ាងធ្ងន់ធ្ងរ សមត្ថកិច្ចកំពុងតែចេញរថយន្តពន្លត់អគ្គិភ័យចេញទៅបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត។ ផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់