បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid បានសារភាពថាពិតជាបានព្យាយាមក្នុងការចរចានាំយកកីឡាករកំពូលខ្សែប្រយុទ្ធ Lionel Messi មករួមក្លឹបពិតមែនក្រោយការប្រកាសចាកចេញពី Camp Nou បានភ្លាមៗនោះ។
លោកគ្រូបង្វឹកក្លឹប Diego Simeone បាននិយាយដោយផ្ទាល់ថាលោកបានធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់កីឡាករវ័យ៣៤ឆ្នាំរូបនេះនិងព្យាយាមបញ្ចុះបញ្ចូលគាត់ដើម្បីឲ្យចូលរួមក្លឹបជាមួយនឹងអតីតមិត្តរួមក្លឹប Luis Suarez ផងដែរប៉ុន្តែមិនបានសម្រេចនោះឡើយ។
Messi និងក្រុមគ្រួសារបានពិចារណាទាំងគួរឲ្យចាប់អារម្មណ៍ផងដែរចំពោះសំណើរនេះប៉ុន្តែនៅនាទីចុងក្រោយបានសម្រេចចិត្តមិនទទួលយកហើយក៏បន្តអាជីពរបស់ខ្លួនជាមួយនឹងក្លឹបអ្នកមានបារាំង PSG ជំនួសវិញតែម្តង៕
មតិយោបល់