ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានពង្រីកវិធានការរឹតត្បិតសកម្មភាពសាធារណៈ (PPKM) កម្រិត ៤ និង ៣ នៅលើកោះចាវ៉ា និងកោះបាលី រយៈពេលមួយសប្តាហ៍ទៀតរហូតដល់ថ្ងៃទី១៦ ខែសីហា។
នៅក្នុងប្រទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Binsar Panjaitan បាននិយាយនៅក្នុងសន្និសីទវីដេអូមួយថា យោងតាមទិន្នន័យបានឱ្យដឹងថា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ មានការថយចុះចំនួន ៥៩,៦ភាគរយក្នុងងរយៈពេលពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែសីហា។
លោកបាននិយាយថា លោកប្រធានាធិបតី ចូកូ វីដូដូ បានសម្រេចពង្រីកវិធានការរឹតត្បិតរហូតដល់ថ្ងៃទី១៦ ខែសីហា ដើម្បីរក្សាសន្ទុះនៃការឆ្លងថ្មី និងកាត់បន្ថយអត្រាស្លាប់។
ទាក់ទងនឹងតំបន់ផ្សេងៗទៀតក្រៅពីកោះចាវ៉ា និងកោះបាលី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បានបញ្ជាក់ថា វិធានការរឹតត្បិតការធ្វើដំណើរសាធារណៈតាមកម្រិត ឬវិធានការ PPKM ក៏ត្រូវបានពន្យារពេលផងដែរ ចាប់ពីថ្ងៃទី១០ ខែសីហារហូតដល់ថ្ងៃទី២៣ ខែសីហា៕
មតិយោបល់