រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ចេញនូវវិធានការ រដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នបន្តទៀត ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ នៅចន្លោះម៉ោង២២ ដល់ម៉ោង៣ទៀបភ្លឺ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
ព័ត៌មានជាតិ
មតិយោបល់