ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់ ក្នុងកាប៊ីនកុងតឺន័រ

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងកាប៊ីនរថយន្តកុងតឺន័រ សង្ស័យ ខ្យល់គរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃសិលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលដេកស្លាប់ក្នុងកាប៊ីនកុងតឺន័រមាន​ឈ្មោះ ជួន សីហា អាយុ២០ឆ្នាំ មុខរបរ បើករថយន្តកុងតឺន័រ មានស្រុកកំណើតភូមិស្រែសៀម ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែករថយន្តកុងតឺ​ន័រម៉ាកហ៊ីណូក្បាលពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 3A-9540 និងលេខសម្គាល់B27។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច្ច័យ បានឲ្យដឹងថា យុវជនខាងលើ​ពិតជាស្លាប់ ដោយសារខ្យល់គរប្រាកដមែន។ ពិនិត្យចប់សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូន​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/11zc_zjPSTc

មតិយោបល់