ព័ត៌មានជាតិ

ស្ត្រីជនជាតិអាមេរិកម្នាក់ ចោទប្រកាន់ព្រះអង្គម្ចាស់ Andrew និងសមាជិកគ្រួសាររាជវង្សអង់គ្លេសថា បានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទ

ស្ត្រីជនជាតិអាមេរិកឈ្មោះ Virginia Giuffre បានចោទប្រកាន់ព្រះអង្គម្ចាស់ Andrew និងសមាជិកគ្រួសាររាជវង្សអង់គ្លេសថា បាននាំនាងទៅអង់គ្លេសក្នុងវ័យជំទង់ និងប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើរូបនាង។ នេះបើតាម Al Jazeera ថ្ងៃទី១០ សីហា។

អ្នកនាង Giuffre អះអាងថា លោក Epstein ដែលជាមិត្តជិតស្និទ្ធនឹងព្រះអង្គម្ចាស់ និងធ្លាប់ត្រូវបានចោទប្រកាន់ដោយបទឧក្រិដ្ឋកម្មជួញដូរផ្លូវភេទនៅឆ្នាំ២០១៩ បានជួញដូរនាងនៅអាយុ ១៧ឆ្នាំ។

ពាក្យបណ្តឹងរបស់អ្នកនាង Giuffre ក៏រួមបញ្ចូលនូវរូបថតដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរវាងអ្នកនាង Giuffre និងព្រះអង្គម្ចាស់ Andrew បង្ហាញពីស្នាមញញឹម និងឈរក្បែរគ្នាក្នុងកំឡុងពេលមានការចោទប្រកាន់នេះ។

ព្រះអង្គម្ចាស់ Andrew ទទួលស្គាល់មិត្តភាពជាមួយលោក Epstein ប៉ុន្តែបានបដិសេធការចោទប្រកាន់របស់អ្នកនាង Giuffre ។

ប្រភព៖ Aljazeera

 

 

មតិយោបល់