(Reuters) - កាលពីថ្ងៃអង្គារ៍ ក្រុមដែលតំណាងឲ្យមនុស្សរាប់សែននាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយជម្លោះក្នុងតំបន់ Darfur បាននិយាយថា កាលពីសប្តាហ៍មុន ប្រជាជនស៊ូដង់ចំនួន ៧នាក់បានស្លាប់ និង១៦នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលក្រុមប្រដាប់អាវុធមួយក្រុមបានវាយប្រហារទៅលើភូមិមួយនៅ Darfur ភាគខាងត្បូង។
គណៈកម្មាធិការសម្របសម្រួលទូទៅសម្រាប់ជំរំជនភៀសខ្លួន និងជនភៀសខ្លួនក្នុងតំបន់ ដែលជាក្រុមមិនមែនរដ្ឋាភិបាលបានចោទប្រកាន់សមាជិកនៃកងជីវពលអារ៉ាប់ដែលត្រូវបានគេស្គាល់ថាជា Janjaweed ថាបានវាយប្រហារភូមិ Habouba កាលពីថ្ងៃព្រហស្បតិ៍្ត។
មិនមានរបាយការណ៍ជាផ្លូវការណាមួយដែលនិយាយថា ក្រុមណាទទួលខុសត្រូវចំពោះការវាយប្រហារទៅលើភូមិមួយក្នុងចំណោមភូមិដែលស្ម័គ្រចិត្តបានចាប់ផ្តើមទទួលយកប្រជាពលរដ្ឋដែលបានវិលត្រឡប់ ពីការភៀសខ្លួនក្នុងអំឡុងពេលជម្លោះដែលបានផ្ទុះឡើងនៅ Darfur ក្នុងឆ្នាំ ២០០៣។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SUNA បានរាយការណ៍ថា មន្ត្រីក្នុងតំបន់នៅរដ្ឋ Darfur ខាងត្បូងបាននិយាយថា ក្រុមប្រដាប់អាវុធដែលមានសមាជិកប្រហែល ២០០ នាក់បានវាយប្រហារភូមិនេះ ដោយបន្ថែមថាកម្លាំងសន្តិសុខសហការគ្នារារាំងការវាយប្រហារដ៏ឃោរឃៅនេះ។ ពួកគេបានផ្តល់ការប៉ាន់ស្មានខុសៗគ្នាអំពីចំនួនជនរងគ្រោះ។
ជម្លោះបានផ្ទុះឡើងនៅ Darfur បន្ទាប់ពី ក្រុមឧទ្ទាមភាគច្រើនដែលមិនមែនជាអារ៉ាប់បានក្រោកឡើងប្រឆាំងនឹងទីក្រុង Khartoum យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិមនុស្សរហូតដល់ ៣០០.០០០ នាក់ត្រូវបានសម្លាប់ និង ២.៧ លាននាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅ។
កងកម្លាំងរដ្ឋាភិបាល និងកងជីវពល Janjaweed ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើឃោរឃៅអំឡុងជម្លោះនេះ ដែលការចោទប្រកាន់ទាំងនោះត្រូវបានអាជ្ញាធរបដិសេធ ៕
មតិយោបល់