ព័ត៌មានជាតិ

Updateៈ សូមបងប្អូនប្រុងប្រយ័ត្ន! មួយប៉ព្រិចភ្នែកសោះអស់៤ខ្នងនៅខេត្ត ត្បូងឃ្មុំ

ត្បូងឃ្មុំៈ ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីរសៀល នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ ខ្នង ក្នុងនោះ រួមមានម្ចាស់ផ្ទះឈ្មោះៈ

១.ឈ្មោះ គួង ម៉ានី ភេទស្រី អាយុ ២៣ ឆ្នាំ ផ្ទះតៀម ធ្វើឈើប្រក់ដែក ទំហំ ៤X១០ ម៉ែត្រ ខូចខាត ៖ លុយដុល្លា 1000$ , លុយខ្មែរ 10 ម៉ឺនរៀល , ស្រូវ 400 kg និងសម្ភារ ប្រើប្រាស់ ជាច្រើនទៀត។

២.ឈ្មោះ បឿក អិន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៥X១៤ ម៉ែត្រ ខូចខាត លុយខ្មែរ 20 លាន,មាស 2 ដំឡឹង , ផ្លាកទីន 1 ដំឡឹង , ថ្នាំជក់ 6 តោន, ពោត 15 តោន,ស្រូវ 2 តោន និងសម្ភារ ប្រើប្រាស់ជាច្រើនទៀត
-៣.ឈ្មោះ ឌីម ភិន ភេទស្រី អាយុ ៤៩ ឆ្នាំ ផ្ទះឈើប្រក់ប្រូស៊ីម៉ង ទំហំ ៥ x ១២,៥ ម៉ែត្រ ការខូចខាត ៖លុយខ្មែរ 3 លានរៀល , មាស 3 ,5 ដំឡឹង , ពោត 14 តោន , ថ្នាំជក់ 130 kg និងសម្ភារ ប្រើប្រាស់
៤.ឈ្មោះ សេក ស៊ីណាន ភេទប្រុស អាយុ ៤០ឆ្នាំ ផ្ទះឈើប្រក់ដែក ទំហំ ៦X៩ ម៉ែត្រ ខូចខាតៈ មាស 5 ជី, ផ្លាកទីន 2 ជី ពោត 15 តោន និងសម្ភារ ប្រើប្រាស់

ករណីអគ្គិភ័យដ៍សន្ធោរសន្ធៅនេះត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់រលត់វិញទាំងស្រុងនៅវេលាម៉ោងប្រមាណ ៦ និង ០០ នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧ គ្រឿង ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ តំបែរ សួង ត្បូងឃ្មុំ មេមត់ ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងររថយន្ត ស្រុកឆ្លូងខេត្តក្រចេះ សរុបប្រើប្រាស់ទឹក១៨ធុង ៕

 

មតិយោបល់