ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកលឿនចុះចំណោតខ្លាំង បណ្តាលឲ្យក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់០៣នាក់

មណ្ឌលគិរី: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាវេលាម៉ោង១១និង៣០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវកៅស៊ូក្រវ៉ាត់ក្រុង ស្ថិតនៅភូមិ ចម្ការតែសង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្តម៉ាក (ហីយ៉ាន់ដាយ) មួយគ្រឿងក្រឡាប់ ដោយខ្លួនឯង ។

មូលហេតុ៖ ផ្លូវចុះចំណោតខ្លាំងហើយផ្លូវកោង បើកបរដោយល្បឿនលឿន ក៏បណ្តាលឲ្យក្រឡាប់រថយន្តនោះតែម្តង។

អ្នកបើករថយន្តមានឈ្មោះ តុត គ្រី ភេទ ប្រុសអាយុ ២៤ ឆ្នាំជនជាតិខ្មែរ មុខរបបរអ្នកបើកបរ រស់នៅភូមិដារកណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្ននៅភូមិចម្ការតែ សង្កាតស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រថយន្តម៉ាក HYUNDAl (ហ៊ីយ៉ានដាយ) ពណ៌លឿងទំងន់ប្រាំតោនឡានដឹកទឹក ស្លាកលេខភ្នំពេញ 3C.1167 អ្នកបើកបរបាន រត់គេចខ្លួនបាត់ ។

អ្នករួមដំណើរមានឈ្មោះ អេង អាំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកោះស្ពាយ ឃុំក្បាលដំរី ស្រុកសេសានខេត្តស្ទឹងត្រែង រងរបួសស្រាល ។ អ្នករួមដំណើរមានឈ្មោះ វ៉ា ចន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង រងរបួសស្រាល ។ អ្នករួមដំណើរមានឈ្មោះ ស្រ៊ីន គឹមហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅ ភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសប ខេត្តក្រចេះ រងរបួសបាក់ដៃខាងស្តាំ ។ អ្នករួមដំណើរឈ្មោះ ស្រ៊ីន គឹមហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក រស់នៅភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសប ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បច្ចុប្បន្នរស់នៅ ភូមិ-ឃុំកើតហេតុជាមួយគ្នាខាងលើ ។

បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងសមត្ថកិច្ច បានធ្វើការពិនិត្យ និងបានស្ទូចរថយន្តខាងលើ យកមករក្សារទុក នៅស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី ចំណែកឯជនរងគ្រោះទាំងបីនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពត្រូវបានកម្លាំងសមត្ថកិច្ច បានប្រគល់ជូនបងប្រុសបង្កើតនឹងតំណាងក្រុមហ៊ុន LNSK ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

មតិយោបល់