អាមេរិកពិតជាបានលាក់បាំងពីវត្តមានរបស់មនុស្សពិភពក្រៅជាការអះអាងរបស់អតីតបុគ្គលិកម្នាក់ធ្វើការជាង៤០ឆ្នាំឲ្យមូលដ្ឋានទ័ពអាកាស
បរទេស:លោក Raymond Szymanksi ជាអតីតអ្នកវិទ្យាសាស្ត្រនិងវិស្វករនៅឯមូលដ្ឋានទ័ពអាកាស The Wright Partterson Air Force Base ( WPAFB )ស្ថិតនៅក្នុងរដ្ឋអូហៃយ៉ូរបស់ប្រទេសអាមេរិកបានក្លាយទៅជាបុគ្គលិកតែម្នាក់គត់ដែលបានប្រកាសប្រាប់ពីអាថ៍កំបាំងដ៏សំងាត់របស់មូលដ្ឋានទ័ពអាកាសមួយនេះ។
ប្រភពព័ត៌មានចេញផ្សាយដោយគេហទំព័ររបស់The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយកាលពីថ្ងៃសុក្រទី១ខែកញ្ញាឆ្នាំ២០១៧កន្លងទៅបានសរសេរថាលោកSzymanksiដែលជាបុគ្គលិកធ្វើការនៅមូលដ្ឋានទ័ពអាកាសនោះអស់រយៈពេលជាង៤០ឆ្នាំមកហើយនោះបានអះអាងថាមូលដ្ឋានទ័ពអាកាសWPAFBគឺជាទីកន្លែងដ៏សំងាត់របស់រដ្ឋាភិបាលអាមេរិកក្នុងការលាក់ទុកនូវសាកសពមនុស្សពិភពក្រៅនិងក៏ដូចជាមនុស្សពិភពក្រៅដែលនៅមានជីវិតផងដែរហើយវាបានក្លាយទៅជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយនៅក្នុងឆ្នាំនេះ។
លោក Raymond Szymanksi បានអះអាងទៀតថាគាត់ជឿជាក់ថាយានអាវកាសនិងមនុស្សពិភពក្រៅទាំងនោះគឺសុទ្ធតែមានប្រភពមកពីព្រឹត្តិការណ៍នៃការធ្លាក់យានអាវកាសដ៏ល្បីល្បាញនៅក្នុងតំបន់Roswellកាលពីឆ្នាំ១៩៤៧ហើយអាមេរិកបានកំណត់យកទីនោះរូងដីសម្រាប់ធ្វើការលាក់កំបាំងអាថ៍កំបាំងទាំងនោះមកទល់បច្ចុប្បន្ន៕
មតិយោបល់