ព័ត៌មានជាតិ

ពលករជាង ៣០០នាក់ ជាប់នៅតាមព្រំដែនថៃ ចំណុចច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ រកឃើញ វិជ្ជមានកូវីដ១៩ ចំនួន ៣៧នាក់

ពលករខ្មែរជាង៣០០នាក់ ធ្វើដំណើរមកស្រុកកំណើតវិញ អំឡុងពេលបិទព្រំដែនរវាងកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានជាប់គាំងនៅតាមព្រំដែនថៃ ចំណុចច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ចំនួន២សប្ដាហ៍ បានឆ្លងដែនមកដល់កម្ពុជា ត្រូវបានមន្ត្រីសុខាភិបាលធ្វើសំណាក រកឃើញចំនួន ៣៧នាក់ មានវិជ្ជមានកូវីដ១៩ ។

ក្នុងអំឡុងរងចាំទទួលការវិលត្រឡប់របស់ពលករ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា សម្រាប់ពលករដែលត្រូវអាជ្ញាធរថៃបានបញ្ជូនទាំងអស់នេះ ពេលមកដល់កម្ពុជាភ្លាម ត្រូវបានមន្ត្រីសុខាភិបាលធ្វើសំណាក ដើម្បីរកវីរុសកូវីដ១៩ មុនបញ្ជូនទៅធ្វើចត្តាឡីស័ក ។

ឯកឧត្តម បានបន្តថា សម្រាប់ពលករទាំង៣០០នាក់ ត្រូវបានយកសំណាករួចរាល់ហើយ ជា​លទ្ធផល គឺ​មាន​ពលករចំនួន ៣៧នាក់ វិជ្ជមានកូវីដ១៩ ដោយអាជ្ញាធរកំពុងរៀបចំដឹក​ជញ្ជូន​ពួកគេ​ទៅព្យាបាល ខណៈអ្នកអវិជ្ជមាន ដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅស្រុកស្វាយចេក ។

កាលកន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំ​រួចរាល់​ហើយនូវទីតាំងធ្វើចត្តាឡីស័ក និងទីតាំងសម្រាកព្យាបាលរបស់ពលករ ដែលនៅជាប់​គាំងតាមព្រំដែន ៕

មតិយោបល់