ភ្នំពេញៈ អតីតប្រធានសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ត្រូវបាននាយករដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន ចេញលិខិតតែងតាំងតួនាទីថ្មី បន្ទាប់ពីលោក ត្រូវបានបញ្ចប់តំណែង ព្រោះតែចាប់រថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុ ABC ។
យោងតាមលិខិតមួយសន្លឹកចុះហត្ថលេខាដោយសម្ដេចតេជោថ្ងៃទី១៥ សីហា ២០១៦ បានឲ្យដឹងថា រដ្ឋាភិបាលសម្រេចតែងតាំងលោក សុខ សុគន្ធ ជាអគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល។
ចំណារនេះ បានសរសេរថា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ថា បន្ទាប់ពីមានករណីចាប់ឃាត់រថយន្តរបស់វិទ្យុអេប៊ីស៊ី ដោយសមត្ថកិច្ចរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ សីហា ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាទៅអភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យសម្របសម្រួលដោះស្រាយយករថយន្តនោះប្រគល់ទៅឲ្យអេប៊ីស៊ីវិញ។ ប៉ុន្មានម៉ោងក្រោយមក សម្ដេចក៏បានទូរស័ព្ទទៅខាងវិទ្យុអេប៊ីស៊ី ប្រកាសផ្ដល់រថយន្តបន្ថែមពីរគ្រឿងទៀតដល់វិទ្យុមួយនេះ និងបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យដកតំណែងលោក សុខ សុគន្ធ តែម្ដង៕
មតិយោបល់