បរទេស៖ The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal កំពុងតែមានក្តីសង្ឃឹមកាន់តែខ្លាំងហើយថាការផ្ទេររបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Martin Odegaard នៅនាទីចុងក្រោយនឹងអាចធ្វើបានទៅរួចនៅចុងម៉ោងនៃពេលវេលាដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ។
Odegaard បានបង្ហាញខ្លួនជាមួយនឹងទំរង់លេងយ៉ាងល្អជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីរដូវកាលមុនទោះបីជាក្នុងរយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះប៉ុន្តែគាត់បានទាក់ចិត្តទាំងគ្រូបង្វឹកនិងអ្នកគាំទ្រផងដែរនិងបានវិលត្រឡប់មក Real Madrid វិញនិងបានចូលរួមការប្រកួតបើករដូវកាលផងកាលពីខែមិថុនាកន្លងទៅ។
កីឡាករវ័យ ២២ឆ្នាំរូបនេះ ផ្ទាល់ក៏បានរំពឹងទុកដែរថាកិច្ចព្រមព្រៀងផ្ទេរនឹងអាចធ្វើបានទៅឆាប់ៗហើយជឿជាក់ថា Real Madrid នឹងអនុញ្ញាតិឲ្យកីឡាករន័រវេសរូបនេះចាកចេញបានលុះត្រាណាតែក្លឹបអាចទទួលបានប្រាក់តម្លៃខ្លួនយ៉ាងហោចណាស់ ៣០លានផោន៕
មតិយោបល់