ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់បណ្តាលឲ្យរលំបង្គោលខ្សែភ្លើង៣ដើម នៅ…

តាកែវ: ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤០នាទីថ្ងៃជិតរសៀល នៅត្រង់ចំណុចខាងកើតបឹងចម្លងឆ្កែប្រហែល ២០០ម៉ែត ស្ថិតក្នុងភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ មានខ្យល់កន្រ្តាក់កើតឡើងបណ្តាលឲ្យរលំបង្គោលខ្សែភ្លើងចំនួន ៣ដើម ក្នុងនោះមាន ១ដើមរលំចំសំយ៉ាបផ្ទះឈ្នោះ សែម ច្រាំង ភេទប្រុស អាយុ ៣៣ឆ្នាំ បណ្តាលឲ្យខូចខាតសំយ៉ាបផ្ទះ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋឈ្មោះ សេន សីហា ភេទប្រុស អាយុ ២៩ឆ្នាំ បណ្តាលឲ្យរបើកដំបូល ៕

 

មតិយោបល់