ក្រសួងកសិកម្ម និងក្រសួងការបរទេស បាននឹងកំពុងសហការស្នើសុំ សមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿន និតិវិធីពាក់ព័ន្ធ និងចរចាស្តីពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ

ក្រសួងកសិកម្ម បានជូនដំណឹងថា ពាក់ព័ន្ធការនាំចេញផ្លែមៀន ក្រសួងកសិកម្ម និងក្រសួងការបរទេស បាននឹងកំពុងសហការស្នើសុំ សមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿន និតិវិធីពាក់ព័ន្ធ និងចរចាស្តីពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ។

ក្រសួងកសិកម្ម ក៏សូមអំពាវនាវវិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ជំរុញការនាំចេញផលិតផលផ្លែមៀនស្រស់ ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគ ក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ឲ្យបានទាន់ពេលវេលា នៅក្រោយពេលមានការឯកភាពជាមួយប្រទេសនាំចូល លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *