ព័ត៌មានជាតិ

Man City បើកទ្វាឲ្យ Laporte ចាកចេញតែទាមទារយ៉ាងហោចណាស់ ៦០លានផោន

បរទេស៖ នៅសប្តាហ៍នេះយោងតាមការចេញផ្សាយរបស់ Daily Mail បានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានបញ្ជាក់អំពីតម្លៃខ្លួនរបស់កីឡាករខ្សែការពារ Aymeric Laporte ហើយក្នុងពេលដែលកីឡាកររូបនេះត្រូវបានគេជឿជាក់ថាមិនសូវជាសប្បាយចិត្តក្នុងការបន្តរស់នៅទីនេះឡើយ។

ក្លឹបដែលកំពុងមានព័ត៌មានអំពីការចង់បានកីឡាករ Laporte នោះមានដូចជាក្លឹបយក្សអេស្បាញ Real Madrid និងក្លឹបយក្សអ៊ីតាលី Juventus ផងដែរប៉ុន្តែជឿជាក់ថានឹងចាំបាច់ចំណាយលុយយ៉ាងហោចណាស់៦០លានផោនដើម្បីអាចយកកីឡាកររូបនេះចេញពីអង់គ្លេសបាន។

Laporte ពីកីឡាករដែលស្ថិតនៅលំដាប់ខ្សែការពារពិភពលោកប៉ុន្តែបែរជាធ្លាក់មកត្រឹមជម្រើសទី៣សម្រាប់ក្រុមទៅវិញកាលពីរដូវកាលមុនគឺក្រោមកីឡាករ Ruben Dias និងកីឡាករ John Stones ថែមទៀតផងដែលវារឹតតែធ្វើឲ្យភ្នាក់ងារកីឡាករនិងកីឡាករផ្ទាល់មិនសប្បាយចិត្តឡើយចំពោះរឿងនេះ៕

 


មតិយោបល់