ត្បូងឃ្មុំៈ លោកនាយសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ Post News ថា មានករណី ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចលុយរបស់ប្រជាពលរដ្ឋ។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិក្បាលអូរ ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
លោកនាយសេនាធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ អ៊ាន ផែន ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយពីទទួលបានព័ត៌មានពីកើតហេតុ កម្លាំងប៉ុស្តិ៍និងជំនាញ បានកំណត់មុខសញ្ញាឈ្មោះ ឡឹក ថន ភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្នាក់នៅភូមិប្រឡាយ ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយកម្លាំងសមត្ថកិច្ច និងម្ចាស់ប្រាក់ បានតាមស្រាវជ្រាវរក លុះរហូតដល់ថ្ងៃទី៦ខែឆ្នាំដដែល នៅវេលាម៉ោង១២ថ្ងៃត្រង់ ខណៈដែលជនសង្ស័យ កំពុងហៅរថយន្តបំណងជិះទៅខេត្តក្រចេះ ក៏ត្រូវបានសមត្ថកិច្ច សហការជាមួយកម្លាំងក្រុងក្រួសួង និងម្ចាស់ប្រាក់ ឃាត់ខ្លួនបាន នៅចំណុចភូមិសួងលិចដកហូតបានប្រាក់វិញចំនួន៥ម៉ឺន៦ពាន់ដុល្លារ ហើយប្រាក់នេះត្រូវបានប្រគល់ឲ្យម្ចាស់បានយកទៅរក្សាទុកដោយខ្លួនឯង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់