ព័ត៌មានជាតិ

Update៖ មួយរំពេចបាត់បង់កូនស្រីជាទីស្រឡាញ់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រអិលកូនធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មាករណីគ្រោះថ្នាក់ចរាចរណ៍ច ដោយឪពុកឌុបកូនស្រីធ្លាក់ពីលើម៉ូតូ ខ្ទាតចូលក្រោមកង់រថយន្ត កិនស្លាប់មួយរំពេច ហេតុការណ៍នេះ សិ្ថតតាមបណ្ដោយផ្លូវ ៣៧១កែងផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HR-7820 បើកបរដោយបុរសម្នាក់ ឌុបកូន ២នាក់។
រថយន្តបើករត់គេចខ្លួន។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូម៉ាកខាងលើ ឌុបកូន ២នាក់ ក្រោមមេឃកំពុងតែធ្លាក់ភ្លៀងរលឹមតក់ៗ មកពីលេងផ្ទះឪពុកម្ដុំផ្សារប៉េសេ ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ឯផ្សារកណ្ដាល ប៉ុន្តែអកុសលធ្វើដំណើរមកតាមផ្លូវ បានរអិលបណ្ដាលឲ្យធ្លាក់កូនស្រី អាយុ ២ឆ្នាំម្នាក់ ខ្ទាតចូលក្រោមកង់រថយន្តដែលបើកបរមកពីក្រោយកិនស្លាប់មួយរំពេច ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងធ្វើការវាស់វែង រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះករណីនេះ សាច់ញាតិជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅសង្កាត់ចាក់អង្រែលើ ដើម្បីឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរករថយន្ត និងតៃកុង មកធ្វើការដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់