ព័ត៌មានជាតិ

Solskjare អះអាងថា Pogba នឹងមិនអាចចាកចេញឡើយរដូវក្តៅនេះ

 

បរទេស៖ មកដល់ពេលនេះកីឡាករខ្សែបម្រើបារាំង Paul Pogba នៅសល់កុងត្រាចាស់ដែលមានសុពលភាពមិនដល់១ឆ្នាំទៀតឡើយប៉ុន្តែដំណើរការនៃការចរចាបន្តកុងត្រាគឺនៅតែស្ថិតក្នុងតំណាក់កាលព្យាយាមនៅឡើយ។

Paul Pogba នឹងមិនចាកចេញឡើយពីក្លឹបបិសាចក្រហម Man UTD ឡើយសម្រាប់រដូវក្តៅនេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹករបស់ក្លឹបលោក Ole Solskjareជាការឆ្លើយតបទៅនឹងដំណឹងនានាពាក់ព័ន្ធនឹងកីឡាករ។

ទោះបីជាយ៉ាងណាក្តីមួយរយ:ចុងក្រោយនេះ Pogba នៅតែមានព័ត៌មានការផ្ទេរចេញទៅលេងជាមួយនឹងក្លឹបផ្សេងទៀតដូចជា Real Madrid, Juventus និង PSGជាដើមផងទោះបីជាការពិភាក្សាគ្នាបន្តកុងត្រាថ្មីបានធ្វើឡើងតាំងតែពិខែកក្កដាមកហើយក្តី។

លោក Solskjare បានបញ្ជាក់ថាដោយច្បាស់ៗថាកីឡាកររូបនេះនឹងមិនចាកចេញត្រឹមថ្ងៃទី៣១ខែសីហានេះឡើយហើយ Pogba នឹងបន្តរស់នៅទីនេះ Old Trafford ទោះបីជាកិច្ចព្រមព្រៀងណាមួយមិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការក្តី៕

មតិយោបល់