(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានរៀបកងកម្លាំងអន្តរាគមន៍ពិសេសថ្មី និង ផែនការថ្មី ដើម្បីបង្ក្រាបបទល្មើស ឆក់ ប្លន់។ នៅយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការខណ្ឌចេញល្បាតពួនស្ទះបង្ក្រាបក្រុមចោរប្រដាប់អាវុធកាំភ្លើងខ្លីជិះម៉ូតូដេញតាមធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះមិនបានសម្រេច ត្រូវប្រជាពលរដ្ឋនិងអ្នករត់កង់បីរួមសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការចាប់ខ្លួនជនសង្ស័យបាន២នាក់។ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១)ឈ្មោះ ឡុង សុថា អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យទី២)ឈ្មោះ សឿង សំណាង អាយុ២៥ឆ្នាំមុខរបរជាងជួសជុលទូរស័ព្ទស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាំងដកហូតកាំភ្លើងខ្លី១ដើមនិងម៉ូតូមួយគ្រឿងហុងដាឌ្រីមC125ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ពាក់ស្លាក់លេខភ្នំពេញ1GU,7276 ។ចំណែកជនរងគ្រោះទី១)ឈ្មោះ មឿង វីលឡា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងជនរងគ្រោះទី២)ឈ្មោះ ស៊ីម ស៊ីហុង ភេទប្រុសអាយុ២៥ឆ្នាំមុខរបស់ជាសំណង់ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញនៃអធិការខណ្ឌពោធិ៍សែនជ័យកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវ៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ
មតិយោបល់