ព័ត៌មានជាតិ

ស្តេចប្រដាល់ហ្វីលីពីន ៖ ខ្ញុំសុំទោស ដល់អ្នកទស្សនាលើពិភពលោក ដែលមិនអាចយកជ័យជម្នះបាន ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ

ក្រោយការចាញ់កីឡាកប្រដាល់ YORDENIS UGAS ដោយពិន្ទុកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ ម្សិលមិញ លោក MANNY PACQUIAO បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថា ខ្ញុំចង់អរគុណព្រះដែលប្រទានកម្លាំងដល់ខ្ញុំក្នុងការប្រយុទ្ធ។ ខ្ញុំអរគុណគ្រួសារខ្ញុំដែលតែងតែឈរក្បែរខ្ញុំ។ ខ្ញុំសូមជូនពរអ៊ូហ្គាសនិងក្រុមរបស់គាត់។
ថ្វីត្បិតតែខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលផ្សេងប៉ុន្តែខ្ញុំសូមជូនពរឱ្យគាត់ជួបតែសំណាងល្អ។
សូមអរគុណដល់អ្នកគាំទ្រទូទាំងពិភពលោកដែលបានទស្សនា។ សូមអរគុណដល់ជនជាតិហ្វីលីពីនទាំងអស់ដែលតែងតែគាំទ្រខ្ញុំ។ ខ្ញុំមានមោទនភាពណាស់ដែលបានធ្វើជាតំណាងប្រទេសរបស់ខ្ញុំ។ ខ្ញុំសុំទោសដែលខ្ញុំមិនអាចផ្តល់ជ័យជម្នះបាន ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។
ខ្ញុំសូមអរគុណ! សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នកគ្រប់គ្នា!

មតិយោបល់