ព័ត៌មានសិល្បៈ និងកម្សាន្ត

ញាក់សាច់! ដើម្បីកាន់តែស្និតស្នាលជាមួយសត្វតោ សួនសត្វមួយកន្លែងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ចូលក្នុងទ្រុងកញ្ចក់ ដើម្បីងាយស្រួលថតរូប

(បរទេស)៖ ស្តាប់ទៅទំនងជាមានហានិភ័យ ដែលអនុញ្ញាតឲ្យមនុស្សចូលទៅជិតសត្វតោ ក៏ប៉ុន្តែវាមិនមែនជាបញ្ហាចោទនោះទេ ខណ:ដែនដម្រកសត្វតោមួយកន្លែងឈ្មោះថា «GG» នៅឯទីប្រជុំជន Harrismith បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយ:ការបង្កើតនូវវិធីមួយ ដើម្បីជួយឲ្យភ្ញៀវទេសចរមានភាពកាន់តែស្និទ្ធស្នាល ជាមួយនឹងតោធំៗ ដោយពួកគេអាចឈរទស្សនាបានដោយគ្រាន់តែចូលក្នុងទ្រុងកញ្ចក់ ហើយឈរថតសត្វតោពីក្នុងទ្រុង។

ប្រភពពីព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកថតរូប និងជានាយកនៃអង្គការមិនរកប្រាក់ចំណេញ គឺអ្នកស្រី SuzanneScott បច្ចុប្បន្នមានវ័យ៥៣ឆ្នាំ បានឲ្យដឹងថា ខាងជម្រកសត្វតោបានផ្ដល់ជូននូវបទពិសោធន៍ដូចរៀបរាប់ខាងលើនេះ ទៅដល់ភ្ញៀវទេសចរអស់ រយ:ពេលជិតពីរឆ្នាំមកហើយ ដោយមានសុវត្ថិភាពទាំងភ្ញៀវទេសចរ និងសត្វតោ។ ម្យ៉ាងវិញទៀត បើនិយាយពីទ្រុងកញ្ចក់វិញ ត្រូវបានត្រួតពិនិត្យពីវិស្វករជាប្រចាំ ដើម្បីធានាថាវា អាចផ្ទុកទម្ងន់ដោយសុវត្ថិភាព ប្រសិនបើសត្វតោលោតហក់ពីលើវាផងដែរ។

គួរជម្រាបថា ជម្រកសត្វតោនេះ គឺសព្វថ្ងៃពឹងផ្អែកលើការបរិច្ចាគប៉ុណ្ណោះ ដែលផ្ដល់នូវប្រាក់ចំណូលតិចតួចក្នុងការជួយចិញ្ចឹម និងការពារសត្វតោ។ គេក៏រំពឹងដែរថា សត្វផ្សេងៗទៀតចំនួន១៧ក្បាល នឹងមកដល់នៅចុងឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នជម្រកសត្វតោកំពុងដំណើរការជួយសង្គ្រោះពីសួនសត្វដែលបិទទ្វារនៅមជ្ឈឹមបូព៌ា៕

 

 

មតិយោបល់