CNN៖ សហរដ្ឋអាមេរិក បានបង្ហាញរបាយការណ៍សង្ខេបខ្លីថ្មីមួយថា ការធ្លាក់យន្តហោះរុស្ស៊ី នៅក្នុងប្រទេសអេហ្ស៊ីបគឺច្បាស់ណាស់ ៩៩,៩ភាគរយ ធ្លាក់ដោយសារគ្រាប់បែក។
មន្ត្រីជាន់ខ្ពស់អាមេរិក ដែលជាសមាជិកនៃក្រុមស៊ើបអង្កេតលើករណីធ្លាក់យន្តហោះរុស្ស៊ី បានបញ្ជាក់ថា វាមិនច្បាស់រហុតដល់ ១០០ភាគរយនោះទេ ប៉ុន្តែលោកប្រាកដ ៩៩,៩ភាគរយ ថាពិតជាធ្លាក់ដោយសារតែករណីបំផ្ទុះគ្រាប់បែកពិតមែន ដោយការសន្និដ្ឋានបែរនេះគឺលោកផ្ដោតទៅលើទិន្នន័យមួយចំនួនដែលប្រមូលបាន ក្រោយពីការស្រាវជ្រាវ ជាពិសេសគឺសំឡេងនោក្នុងឧបករណ៍ Cockpit recording។
គួរបញ្ជាក់ផងដែរថា យន្តហោះរុស្ស៊ីបានធ្លាក់នៅអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ទី៣០ ខែតុលា ដោយបានស្លាប់មនុស្ស ២២៤នាក់ ដែលសុទ្ធសឹងតែជាជនជាតិរុស្ស៊ី ហើយក្រោយពីធ្លាក់ ក្រុមឧទ្ទាមដែលជាសម្ព័ន្ធមិត្តរបស់ ISIS បានចេញមុខប្រកាសថា ជាទង្វើរបស់ពួកគេ៕




មតិយោបល់