(ភ្នំពេញ)÷ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩បានអោយដឹងនៅយប់ថ្ងៃទី២៦សីហានេះថា មានករណី កូវីដ១៩ បំប្លែងថ្មី Delta នៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតក្នុង ខណ្ឌដូនពេញកាលពីថ្ងៃ១៥ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានទៅទីតាំងខាងលើប៉ះពាល់ផ្នែកខាងលិចផ្សារ ។
លទ្ធផលតេស្តរហ័សលើកទី១ សម្រាប់ថ្ងៃទី២៦ សីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមាន ០៣នាក់ ក្នុងចំណោមអ្នកយកសំណាក ៣៩៣នាក់ នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ៕
រូបភាព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩
មតិយោបល់