កណ្តាលៈ មានករណីជនបរទេស ជនជាតិG.B.R ម្នាក់ បានខ្យល់គស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈដែលកំពុងឡើងលើភ្នំឧត្តុង្គ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២៥នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ លេីភ្នំឧត្តុង្គ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ជនបរទេសខាងលើមានឈ្មោះ LEONG RICHARD ជនជាតិG B R កេីតនៅថ្ងៃទី 01.JUN.1965 ភេទប្រុស កាន់លិខិតឆ្លងដែនលេខ 513012093 ស្នាក់នៅក្រុងភ្នំពេញ បានមកដេីរលេងនៅភ្នំ (ឡេីងភ្នំ ) ហេីយខ្យល់គតែម្តង ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក និងបន្តយកទៅមន្ទីពេទ្យកាលម៉ែតនៅភ្នំពេញទៀត ដល់ម៉ោង៦និង៥៥នាទីយប់ ជនបរទេសរូបនេះបានស្លាប់ ថ្ងៃខែឆ្នាំ ដដែល ក្នុងបន្ទប់សង្រ្គោះបន្ទាន់៕
មតិយោបល់