ព័ត៌មានជាតិ

បើកភ្នែកឡើង ឆេះទាំងព្រលឹមហ្មង!..

បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះសសរដងគោមមួយដើម ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចរួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរថា អគ្គិភ័យនេះបានឆាបឆេះឡើងបណ្តាលមកពីការទុស្សេចរន្តអគ្គីសនី តែមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬក៏បណ្តាលឲ្យរណាម្នាក់មានរបួសនោះទេ គ្រាន់តែឆាបឆេះបង្គោលដងគោមតែប៉ុណ្ណោះ៕

មតិយោបល់