ព័ត៌មានសិល្បៈ និងកម្សាន្ត

អបអរសាទរ! ហ៊ិន ចាន់និរ័ត្ន ទើបតែទទួលបានពានរង្វាន់ « Hall of fame» ពី Freshie Cambodia

(ភ្នំពេញ)៖ ដោយសារតែមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជននិងហ្វេនៗ បានធ្វើឲ្យប្រជាប្រិយភាពរបស់ពិធីការិនីប្រចាំប៉ុស្ដិ៍បាយ័ន សំឡេងពីរោះសាច់សខ្ចីម៉ដ្ឋរលោង ស្រស់ស្អាតបែបធម្មជាតិគ្មានកែកុន កញ្ញា ហ៊ិន ចាន់និរ័ត្ន ជោគជ័យយ៉ាងខ្លាំង លើវិថីសិល្ប:។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺតារាស្រីដ៏មានប្រជាប្រិយភាព រូបនេះនៅតែរក្សាបានភាពស្រស់ស្អាត គ្មានប្រែប្រួលបន្តិចសោះឡើយ បើទោះបីជា នាងមានវ័យចូល ៣០ឆ្នាំទៅហើយមែន ប៉ុន្តែស្រីស្រស់រូបនេះនៅតែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញ អំឡុងការពេលចូលរួម ការប្រកួតកម្មវិធីប្រកួត «Freshie Girls & Boys» រដូវកាលទី២០ វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងកាលពីរាត្រីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ គឺកញ្ញា ហ៊ិន ចាន់និរ័ត្ន ក្នុងនាមរាមច្បងនៃបេក្ខជន បេក្ខនារី ក្នុងកម្មវិធីមួយនេះ ហាក់មានកិត្តិយលជាខ្លាំង ដោយត្រូវបានកម្មវិធីទាំងមូល សម្រេចផ្តល់ពានរង្វាន់មួយដល់រូបនេះ គឺ « Hall of fame»។ អំឡុងពេល ឡើងទទួលពានរង្វាន់ គេសង្កេតឃើញថា កញ្ញា ហ៉ិន ចាន់និរ័ត្ន បានគ្រងរ៉ូបសាច់រលោងឡើងស្រស់ស្អាត ជាមួយសម្រស់ដ៏លេចធ្លោរ និងទឹកមុខមានមន្តស្នេហ៍ ដៃកាន់ពានរង្វាន់ មើលទៅពិតជាស័ក្កសមនឹងការទទួលពានរង្វាន់នេះជាខ្លាំង។

ភ្ជាប់ជាមួយរូបភាពទទួលពានរង្វាន់ជាច្រើនសន្លឹក កញ្ញា ហ៊ិន ចាន់និរ័ត្ន បានសរសេរសារលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «អារម្មណ៍មួយដែលរំភើបនិងធ្វើឲ្យនឹកឃើញអតីតកាល មកដល់ពេលនេះបើនិយាយពីបទពិសោធន៍គឺច្រើនគួរសម ពានរង្វាន់ Hall of fame មួយនេះគឺបានពីការគាំទ្ររបស់fan គ្រប់រូបដែលស្រលាញ់នឹងចូលចិត្តនាងខ្ញុំ អរគុណដែលបានផ្តល់ក្តីស្រលាញ់មួយនេះ នាងខ្ញុំនឹងចងចាំទុកជារៀងរហូត។ អរគុណ Freshie Cambodia ដែលបានផ្តល់កិត្តិយសក្នុងកម្មវិធីនេះសារជាថ្មី ។ Love you so much all my fan»៕

មតិយោបល់