ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត កំពុងកាក់កបខ្លាំងលើជំនួញមួយនេះ ខណៈវិស័យសិល្បៈហាក់ស្ងប់ស្ងាត ដោយសារកូវីដ-១៩

(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ល្បីល្បាញខ្លាំង តាមរយៈបទ «ជាប់រវល់» គឺលោក សាន ផានិត ត្រូវបានអ្នកគាំទ្រសង្កេតឃើញថា កំពុងតែមមាញឹក និងកាប់កបខ្លាំងទៅលើវិស័យជំនួញផ្ទាល់ខ្លួន ដោយមានអតិថិជនគាំទ្រមិនចេះដាច់។

ដូចទស្សនិកជនបានជម្រាបហើយថា តារាចម្រៀងល្បីឈ្មោះ លោក សាន ផានិត ហាក់ស្ងប់ស្ងាត់ពីវិស័យចម្រៀងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគេសន្និដ្ឋានថា ទំ នងជាលោកអាចនឹងបោះបង់ភាពហ៊ឺហារទាំងនោះចោលទាំងស្រុក ត្បិតបច្ចុប្បន្ននេះកំពុងមានជំងឺរាតត្បាតកូវីដ-១៩ ម្យ៉ាងវិញទៀត ដោយសារតែបច្ចុប្បន្ននេះ តារាចម្រៀងវ័យក្មេង មានសមត្ថភាពក៏លេចវត្តមានមកកាន់វិស័យចម្រៀងកាន់តែច្រើនហើយដែរ។ ទាំងនេះ ធ្វើឲ្យគេគិតថា ធ្វឲ្យតារាចម្រៀង សាន ផានិត បែកគំនិត ទៅចាប់មុខជំនួញមួយផ្ទាល់ខ្លួន ដែលបច្ចុប្បន្នកំពុងមានការគាមទ្រខ្លាំងពីអតិថិជន។

បើនិយាយទៅ ក្នុងរដូវកាលកូវីដ-១៩ នេះ លោកបាននាំចូលស្បែកជើងបាត់តា និងមួក បែបយុវវ័យមួយទឹកៗ នាំចូលផ្ទាល់ពីប្រទេសក្រៅ មានគុណភាពខ្ពស់ និងតម្លៃសមរម្យ ជាហេតុនាំឲ្យមានការគាំទ្រខ្លាំងពីអតិថិជន៕

មតិយោបល់