ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ក្រោយបើករថយន្តមួយគ្រឿងឡើងចិញ្ចើមផ្លូវបុកស្លាកសញ្ញាពេទ្យ និងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១២និង៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកស្លាកសញ្ញាពេទ្យ និងរបងផ្ទះពលរដ្ឋ ស្ថិតលើផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក កាមរីហៃព្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2BC-0957 បើកបរដោយបុរសម្នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតរត់គេចបាត់ពីកន្លែងកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរពីជើងទៅត្បូង យ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បើកឡើងចិញ្ចើមបុកស្លាកសញ្ញាពេទ្យ និងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតតែម្ដង។

ក្រោយកើតហេតុម្ចាស់ផ្ទះរាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់