ព័ត៌មានជាតិ

ចង់ប្រើវិធីចាក់ទឹកក្រៅពាង គួរដឹងរឿងសំខាន់ទាំង ២ចំណុចនេះសិន!

វិធីសាស្ត្រពន្យារកំណើតដោយចាក់ទឹក្រៅពាង គឺជាវិធីមួយដែលភាគីខាងប្រុស ត្រូវដកលិង្គរបស់ខ្លួនចេញពីទ្វារមាសស្ត្រីមុនពេលចេញទឹកកា។ ទឹកកាមនោះទៀតសោត ត្រូវបាញ់ចេញខុសពីទីតាំងទ្វារមាសរបស់នារីដែរ ដើម្បីបង្គារកុំឲ្យមានផ្ទះពោះ ដោយសារមេជីវិតឈ្មោលចូលតាមទ្វារមាស។

ការប្រើប្រាសវិធីសាស្ត្រនេះ ភាគីខាងប្រុសត្រូវតែមានសមត្ថភាពគ្រប់គ្រងខ្លួនឯងបាន។ វិធីសាស្ត្រមួយនេះ មិនមានប្រសិទ្ធភាពអាចការពារមិនឲ្យមានផ្ទៃពោះបានទាំងស្រុងនោះឡើយ។ មេជីវិតឈ្មោះ អាចចូលទៅក្នុងទ្វារមាសស្ត្រីបាននៅពេលភាគីខាងប្រុសដកមិនទាន់ ឬមានបញ្ចេញសាធាតុរាវ មានផ្ទុកមេជីវិតមុនចេញទឹកកាម។

១៖ ធ្វើម៉េចឲ្យមានប្រសិទ្ធភាព?

ដកឲ្យទាន់ពេល៖ បានន័យថាពេលមានអារម្មណ៍ថាខ្លួនជិតចេញទឹកកាមហើយ ប្រុសៗយើងត្រូវប្រញាប់ដកលិង្គចេញពីទ្វារមាសដៃគូ។ ដូចគ្នាដែរ ត្រូវប្រាកដថា ទឹកកាម ដែលយើងបាញ់ចេញនៅកន្លែងផ្សេងមិនមែនបរិវេណទ្វារមាស។

លាងសម្អាតលិង្គបើចង់រួមភេទម្តងទៀត៖ ប្រុសៗយើងដែលមានសមត្ថភាពរួមភេទម្តងហើយ ម្តងទៀត ឬចង់រួមភេទម្តងទៀតក្នុងពេលវេលាខ្លី ត្រូវទៅបត់ជើងតូចចេញ និងត្រូវលាងសម្ពាតចុងលិង្គឲ្យបានស្អាត ដើម្បីប្រាកដថា គ្មានទឹកកាមជាប់នៅចុងលិង្គ បន្ទាប់ពីបញ្ចេញទឹកកកាមលើកទី១។

២៖ ហានិភ័យ

ការប្រើប្រាសវិធីសាស្ត្រចាក់ទឹកក្រៅពាង អាចថាមានប្រយោជន៍ការពារការមានផ្ទៃពោះ ប៉ុន្តែមិនបាន១០០ភាគរយៈទេ ហើយវិធីសាស្ត្រនេះ មិនអាចការពារជំងឺកាមរោគបានទេ។ ដូចគ្នាដែរ មានដៃគូរួមភេទខ្លះ គិតថាវិធីសាស្ត្រនេះ រំខានដល់អារម្មណ៍ផ្លូវភេទរបស់ពួកគេទៅវិញ ដោយត្រូវដកលិង្គចេញពេលខាងប្រុសបម្រុងនឹងចេញទឹកកាម។

ដូចបញ្ជាក់អ៉ីចឹង វីធីសាស្ត្រនេះ មិនមានប្រសិទ្ធភាពការពារមិនឲ្យមានផ្ទៃពោះ ដូចវិធីសាស្ត្រផ្សេងនោះទេ។ តាមការប៉ានស្មាន មានគូស្នេហ៍មួយភាគប្រាំ ដែលបានអនុវត្តវិធីសាស្ត្រនេះ ក្នុងរយៈពេលមួយឆ្នាំជាប់គ្នាទៅអាចមានកូនបានដដែល៕

 

 

មតិយោបល់